បើតាមការចុះផ្សាយពីគេហទំព័រ The
Richest បង្ហាញថា ថៃបានជាប់ចំណាត់ថ្នាក់កំពូលគេ
ជាគោលដៅទេសចរណ៍ផ្លូវភេទ ដែលជនបរទេសពេញនិយមបំផុត។
រឿងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ
ដោយសារភ្លើងចម្រុះពណ៌នៅគ្រប់ទីកន្លែងនាទីក្រុងបាងកក
ព្រមទាំងច្បាប់ប្រឆាំងពេស្យាចារហាក់មានភាពធូររលុង
ជាកត្តាទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តចាយលុយសប្បាយ
មកកម្សាន្តក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ
នៅមានរឿងមួយចំនួនដែលអ្នកអាចមិនទាន់ដឹង
ទាក់ទងនឹងសេវាកម្មទេសចរណ៍ផ្លូវភេទ
នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ។